រៀបការមិនទាន់បានប៉ុន្មានផង លោក Mickey ស្វាមីរបស់តារាស្រី Janie បង្ហើបចង់បានកូនបាត់

ថៃ៖ តារាម៉ូដែលថៃប្រុសស្រីពីរូប ដែលបានសាងជីវិតគ្រួសារជាមួយគ្នា គឺ លោក Mickey ​និងនាង Janie ត្រូវបានទស្សនិកជនដឹងថា ពួកគេមានសុភមង្គលយ៉ាងខ្លាំង និងតែងតែបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់ផងដែរ។ ជាមួយគ្នានេះ ក្នុង​ឱកាសចូលរួមបង្ហាញម៉ូតជាគូ ក្នុងព្រឹត្តិការណ៍ «ZEN BODY SENSE 2018» Mickey បានបង្ហើបប្រាប់មហាជនថា រូបគេចង់បានកូនក្នុងពេលឆាប់ៗនេះ គឺចង់បានច្រើននាក់ទៀតផង។

ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ដើរបង្ហាញម៉ូតថ្មីៗនេះ គូស្វាមីភរិយាមួយគូនេះ បានផ្ដល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយអ្នក​សារព័ត៌មាន​ជាច្រើននាក់ ដោយក្នុងនោះលោក Mickey ស្វាមីរបស់តារាស្រី Janie បានបង្ហើបថា កំពុងតែមានគម្រោងរៀបចំ ដំណើរកម្សាន្ត​ក្រេបទឹកឃ្មុំ​លើកទី ២ ជាមួយនឹងភរិយា នៅសហរដ្ឋ អាមេរិក ជាប្រទេសកំណើត ដែលលោក។ គោលបំណងគឺ លោកចង់ចំណាយពេលវេលាឱ្យបានច្រើន ជាមួយនឹងភរិយា ដើម្បីជាពេលដ៏ល្អ សម្រាប់អ្នកទាំងពីរ ក្នុងការចាប់​ផ្ដើម​ផ្ដល់កំណើតដល់កូន ព្រោះថា សម្រាប់រូបលោកផ្ទាល់ ពេលនេះ ពិតជាចង់បានកូនខ្លាំងណាស់។ អ្វីដែលពិសេស គឺមិនមែនចង់បានតែម្នាក់នោះទេគឺច្រើននាក់តែម្តង នេះគឺជាអ្វីដែលលោកតែងតែ គិតទុក និងមានគម្រោង។

ការលើកឡើង បែបនេះ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្ររបស់អ្នកទាំងពីរតែម្តង ដោយសារតែ Mickey បានរំពឹងយ៉ាងមុតមាំថា ឆ្នាំ២០១៩ខាងមុខនេះ អ្នកទាំងពីរ នឹង​មាន​ដំណឹងល្អ ចំពោះរឿងសំខាន់មួយនេះ។

គួរជម្រាប់ថា ក្នុងព្រឹត្តិការណ៍ «ZEN BODY SENSE 2018» ស្វាមីដ៏ស្រស់សង្ហាររបស់ Janie បានកាន់ដៃនាង យ៉ាងជាប់មិនលែងនោះទេ ហាក់បង្ហាញពីភាពផ្អែមល្ហែមដល់ទស្សនិកជន ដែលធ្វើឱ្យពួកគេមានការសប្បាយចិត្ត មានក្ដីរំភើបជំនួស តារាស្រីរូបនេះ យ៉ាងខ្លាំង ដែលបានស្វាមីចេះស្រឡាញ់ និងយកចិត្តទុកដាក់​គ្រប់​ពេល​វេលា​បែបនេះ។ តែយ៉ាងណា ក្រុមអ្នកគាំទ្រកំពុងរងចាំមើលថា តើនៅឆ្នាំ២០១៩ ខាងមុខនេះ អ្នកទាំងពីរពិតជាមានដំណើរល្អពីរឿង មានកូនឬយ៉ាងណា៕

 

អត្ថបទដែលជាប់ទាក់ទង