ដួង ហ្សូ​លី​ដា ​បានធ្វើការរកសុីទទួលបានចំណូលច្រើនជាងការងារសិល្បៈទៀត

​បន្ទាប់​ពី​មុខ​ជំនួញ​​ដូច​ជា កាត់​ដេរ ​លក់​ផលិត​ផល​សម្រស់ ​កាក់​កប​កាន់​តែ​ខ្លាំង ​ធ្វើ​ឱ្យ​កញ្ញា ​ដួង ​ហ្សូ​លី​ដា​ ​ស្ទើរ​​រក​ពេល​សម្រាក​គ្មាន​ឡើយ។ ប្រធាន​ក្រុម Super Model ​ប្រាប់​ថា ​បើ​អ្នក​សិល្បៈ​ផ្សេង​ ប្រហែល​គេ​អាច​ចោល​​ការងារ​សិល្បៈ ​ទៅ​ចាប់​រឿង​រកស៊ី​ឱ្យ​ពេញ​ដៃ ​ព្រោះ​របរ​​រក​ស៊ី​​ពេល​នេះ ​​គឺ​​រក​ប្រាក់​បាន​ច្រើន​ ​ជាង​ការងារ​សិល្បៈ​ទៅ​ទៀត។

​​ដួង ហ្សូ​លី​ដា ​បន្ត​ថា ​​នៅ​ហាង​មួយ​ភ្លែត​ ពេល​ខ្លះ​អាច​រក​បាន​យ៉ាង​តិច​ក៏​ជាង​១​ពាន់​ដុល្លារ​ដែរ ​ហើយ​បើ​គិត​ពី​ចំណូល​រវាង​រក​ស៊ី ​និង​សិល្បៈ​វិញ ​គឺ​ខុស​គ្នា​ដាច់​​តែ​ម្ដង។ ដូច​ជា​ពេល​ខ្លះ ​មួយ​កម្ម​វិធី ​ពិធី​កា​រី​នី​រូប​នេះ ​ស៊ី​ថ្លៃ​ ៥០០​ដុល្លារ ​ត្រឹម​៣-​៤ ម៉ោង ​ក៏​ពិត​មែន ​តែ​ត្រូវ​មក​សម​ផង ​ឡើង​កម្មវិធី​ផង​ ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ២ -៣ ​ថ្ងៃ​ដែរ។ ​​​ដូច្នេះ បើ​គិត​មើល​ទៅ ​​​រក​ស៊ី​ បាន​ចំណូល​ច្រើន​ជាង ។

ទោះ​យ៉ាង​នេះ​ក្ដី ​ស្រី​ស្អាត​រូប​នេះ ​បញ្ជាក់​ថា មិន​ចោល​សិល្បៈ​​ឡើយ ​ព្រោះ​ងារ​ជា​អ្នក​សិល្បៈ​នេះ​ហើយ ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​​មុខ​ជំនួញ​ខ្លួន​ជោគ​ជ័យ ។ សិល្បៈ​ធ្វើឱ្យ​គេ​ស្គាល់​កញ្ញា​ច្រើន ​មាន​​ទាំង​អ្នក​គាំ​ទ្រ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ជា​ហេតុ​ឱ្យអតិថិជន​​ទុក​ចិត្ត លើ​​របរ​រក​ស៊ី​របស់​ខ្លួន។ ​ម្យ៉ាង​ទៀត ​​ប្រជា​ប្រិយ​ភាព​​ជា​តារា ពេល​​ Live ​លក់​​ផលិត​ផល​ម្ដង​ៗ ​ក៏​ជោគ​​ជ័យ​ទៅ​តាម​នោះ​ដែរ ​​ដូច្នេះ​ទើប​ចេះ​តែ​ស្ដាយ​ឱកាស​ ​ធ្វើ​ឱ្យ ​ហ្សូ​លី​ដា ​មិន​ចង់​ចោល​សិល្បៈ។

បង​ស្រី​របស់​កញ្ញា ​ដួង ​ហ្សូ​រី​ម៉ា ​បន្ថែម​ថា ក្រៅ​ពី​ជំនួញ​២​ខាង​លើ ​ខ្លួន​ក៏​រវល់​លើ​ការងារ​អចលនទ្រព្យ​ផង​ដែរ ​ ទាំង​ដី​ធ្លី ​ផ្ទះ​សម្បែង ​ខុន​ដូ​ជា​ដើម ​ដែល​ខ្លួន​ទើប​ចាប់​ផ្ដើម​ប្រឡូក​ប៉ុណ្ណោះ​ ៕

អត្ថបទដែលជាប់ទាក់ទង