ចៅក្រមសម្រេចឃុំខ្លួនជនជាតិចិន ដែលបើករថយន្តបុកម៉ូតូរបួសធ្ងន់បុរសម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ លោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរ នៅថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០១៨​ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនដែលបើករថយន្តបុកម៉ូតូ បណ្តាលអោយបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្តាលស្ទឹង​ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”បើកបរបណ្តាលឲរបួសអ្នកដ៍ទៃដោយអចេតនា”​ ដែលប្រព្រឹត្តនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ លើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ ២៤-២៥តាមមាត្រា៨៣​ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​

ជនត្រូវចោទមានឈ្មោះ Liu shi quan(លាវ ស៉ីឈ័ន)ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ចិន សញ្ជាតិ ចិន ស្នាកនៅរាជធានីភ្នំពេញ​ រីឯជនរងគ្រោះឈ្មោះ ឡាក់ ធា(កាំង)​ ភេទប្រុស​ អាយុ៤៦ឆ្នាំនៅភូមិ ស្វាយមីង ឃុំ បារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

បើតាមរបាយការណ៍របស់នគរបាលស្រុកកណ្តាលស្ទឹង​ បានបញ្ជាក់ថា​ នៅថ្ងៃកើតហេតុវេលាម៉ោង ១៥និង៣០នាទី នៅចំណុចជិតស្ពាន ៧មករា ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ ២៤-២៥ មានម៉ូតូ ១គ្រឿង ម៉ាកសង់C125ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AL-1187 បើកបរដោយឈ្មោះ ឡាក់ ធា (ហៅកាំង) ភេទប្រុស ជិះម្នាក់ឯង បើកបរក្នុងទឹសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ)។ ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកនឹងរថយន្ត ១គ្រឿងម៉ាក Tacoma ធុនតូច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8519 បើកបរដោយឈ្មោះ Liu shi quan (លាវ ស៉ី ឈ័ន) ជនជាតិ ចិន បើកបរក្នុងទឹសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅតាកែវ) ហើយបត់ឆ្វេងឆ្លងផ្លូវ ត្រូវចំចង្គៀងមុខខាងស្ដាំ បណ្ដាលឱ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។ ចំពោះអ្នកបើកររថយន្តត្រូវបាន (ឃាត់ខ្លួន) នៅអធិការដ្ឋានជាបណ្ដោះអាសន្ន បើកបរគ្មានប័ណ្ណបើលបរ និង គ្មានលិខិតឆ្លងដែន

តាមការសន្និដ្ឋានឡើករណីនេះ បង្ករឡើងដោយរថយន្ត បើកបរមានការធ្វេសប្រហែស ឆ្លងផ្លូវ ខ្វះការប្រុងប្រយត័្ន ទើបបណ្ដាលអោយគ្រោះថ្នាក់ដល់អ្នកដរទៃ។ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូដែលពាកព័ន្ធករណីខាងលើកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕ ឆៃ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង