ឪពុកម្ដាយធ្វេសប្រហែស បណ្តាលឱ្យកុមារា២នាក់ លង់ទឹកស្ទឹង ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ៖ ឪពុកម្តាយធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលកុមារា២នាក់ ចុះលេងទឹកស្ទឹងមុខផ្ទះលង់ស្លាប់មួយរំពិច កាលពីនៅវេលាម៉ោង០៤នឹង២០នាទីល្ងាច ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិច្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ វុិត ដាវីត ភេទប្រុស អាយុ២ឆ្នាំ ជនរងគ្រោះទី២ ឈ្មោះ បឿន សារៈ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ​។​ មូលហេតុ ឪពុកម្ដាយខ្វះការប្រុងប្រយ័ត្ន ទើបកូនចុះលេងទឹកបណ្តាលឱ្យលង់បាត់បង់ជីវិត៕Chhith Sambor

អត្ថបទដែលជាប់ទាក់ទង