បុរសដែលបង្ហោះរូបជនជាតិចិនដើម្បីបំពុលសង្គមនោះ ពេល ពេលនេះចេញមុខសំទោសជាសាធារណៈហើយ

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយបណ្តាញផ្សព្វផ្សាយដឹងថា បុរសម្នាក់ឈ្មោះ លឹម រត្ន័ អាយុ៤០ឆ្នាំ ដែលយករូបភាពចេញពីខ្សែភាយន្ត បង្ហាញពីក្រុមមនុស្សប្រុសចាក់សាក់លើដងខ្លួន មកផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេស ប៊ុក ដោយចោទថាជាក្រុមបងធំជនជាតិចិន អុកឡុកនៅក្នុងខេត្តព្រះសីហនុកន្លងមកនោះ បានចូលខ្លួនមកសារភាពពីទោសកំហុសរបស់ខ្លួនហើយ ដោយទទួលស្គាល់ថាជារឿងមិនពិត និងបានសរសេរលិខិតសុំទោសជាសាធារណៈផងដែរ។ 

ករណីនេះ លោកស្នងការក៏បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងបានអំពាវជាថ្មីម្តងទៀតអោយពលរដ្ឋ  អ្នកនយោបាយ បណ្តាញផ្សព្វផ្សាយនានា និងអ្នកប្រើប្រាស់បណ្តាញសង្គហ្វេសម ប៊ុកទាំងអស់ កុំផ្សព្វផ្សាយព័ត៌មានណាដែលមិនពិត ឬជាព័ត៌មានប្រឌិត។ 

ទោះជាយ៉ាងនេះក្តី ជាមួយនឹងការទទួលយកនូវសេចក្តីសារភាពនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនមានការដាក់ពិរុទ្ធភាពអ្វីទៅលើបុរសឈ្មោះលឹម រត្ន័ឡើយ៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង