សមត្ថកិច្ចខេត្តកំពង់ចាម និងខេត្តកំពង់ធំ បើកកិច្ចសហការគ្នាចុះចាប់មុខសញ្ញាលួចម៉ូតូ

កំពង់ធំ៖ នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកវីរសេនីយ៍ទោ​ កែ កញ្ចនា អធិការរងនគរបាលស្រុកបារាយណ៍ និងប៉ុស្តិ៍ជ្រលងអណ្តូងពោធិ៍ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវ និងឃាត់មុខសញ្ញាលួចម៉ូតូ នៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យុន គឹមហេន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនសង្ស័យដែលបានឃាត់ខ្លួន គឺពាក់ព័ន្ធករណីលួចម៉ូតូ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន និងប្រគល់ជូនកម្លាំងនគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីបន្ត៕​ដោយCSB

អត្ថបទដែលជាប់ទាក់ទង