គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ចុះរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ នៅសួច្បារសម្តេចតេជោ …

ភ្នំពេញ​៖ នៅយប់ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០នឹង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅជុំវិញសួនច្បារសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់ និងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដាក់ចេញជាគោលការណ៍ហាមមិនអនុញ្ញាតឲ្យមានការលក់ដូរនៅលើសួនច្បារសាធារណៈបន្តទៀតឡើយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ។

 

ជាវិធានការ ចំពោះមុខ ដេីម្បីទប់ស្កាត់ការលក់ដូរបែបអនាធិបតេយ្យនេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដាក់កម្លាំងប្រជាការពារ ឈរជើងប្រចាំការមួយយប់ដល់ភ្លឺ ដោយមិនអនុញ្ញាតមានការលក់ដូរនៅលើសួនច្បារដាច់ខាត​ និងដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យឲ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង