អធិការខណ្ឌដង្កោលោក ជឹម ស៊ីថា ចូលខ្លួនសុំទោស មន្ត្រីកងអង្គរក្ស ដល់មន្ទីរពេទ្យ ក្រោយពីបានបាញ់ជាច្រើនគ្រាប់ ចំជើងកាលពីថ្ងៃមុននោះ

ភ្នំពេញ​ ៖ កាលពី៥ម៉ោងមុននេះ មានគណនីហ្វេសបុកមួយ មានឈ្មោះ “ខ្ញុំតស៊ូ គ្រប់បែបយ៉ាង ដើម្បីអ្នក” បានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គម ពាក់ព័ន្ធករណីប៉ូលិសខណ្ឌដង្កោ បានបាញ់ជាច្រើនគ្រាប់ ទៅលើបុរសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បណ្ដាលឲ្យរងរបួសចំជើងមួយគ្រាប់យ៉ាងធ្ងន់ធ្ងរ ដែលគេស្គាល់ថា មានតួនាទី ជាកងអង្គរក្ស និងជាកូនមន្រ្ដីផ្កាយបីម្នាក់។

ស្រាប់តែពេលមន្រ្ដីនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោទាំងនោះ បានចូលខ្លួនមកសុំទោស បុរសខាងលើដល់មន្ទីរពេទ្យ ដែលកំពុងដេកសម្រាលព្យាបាលផ្ទាល់ ដោយក្នុងសារនោះបានសរសេរថា “យកអាយុជីវិត កិត្តិយសរបស់គេមកលេងសើច រួចហើយអាងធ្វើទឹកមុខ ជាតួកំសត់មកសុំទោស! នេះបាញ់គេវៃគេនៅមានជីវិត ចុះបើសិនជាបាញ់គេវៃគេដល់ថ្នាក់បាត់បង់ជីវិត តើយកជីវិតពីណាមកសងគេលោកអធិការ? ឱពុកគេផ្កាយបី ទៅដល់កន្លែងលោកគោរព លោកតែលោកអង្គុយលើកៅអី កងទាក់ខ្លាងួកក្បាល តែដល់ពេលដឹងរឿង បានស្ទុះមកអង្គុយក្បែរ! ចុះទំរាំជនរងគ្រោះខ្លះគ្មានខ្សែ គ្មានខ្នង មិនដឹងលោកខាំហែកចែកគ្នាសុី មិនអស់ប៉ុន្មានអ្នកទេ! បើអានាក់កាសែតខ្លះ live គេសុទ្ធតែគេជិះរត់៧ខ័ណ្ឌ ប៉ូលីសធ្វើសុីយកនាក់ការសែត មកលុបសុទ្ធតែគ្នាវា ងាប់តែរាស្រ្ត!” ៕ ដោយ៖ ម៉េង

អត្ថបទដែលជាប់ទាក់ទង