រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវបាននារីវ័យក្មេងម្នាក់ បើកយកមកប្លុងទុកចោលរយៈពេល២ថ្ងៃ មិនទាន់រកម្ចាស់ឃើញ

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL 9097 ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតទុកចោលមុខផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្លូវបេតុងលេខS9 ក្រុម១៥ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រយៈពេល១យប់២ថ្ងៃ ហើយនៅតែមិនទាន់រកម្ចាស់ឃើញដោយមានការចម្លែក ខណៈពេលដែលគេឃើញមានក្រដាសមួយសន្លឹក ដែលសរសេរលេខទូរស័ព្ទមួយខ្សែរ ហើយដាក់លើក្រដាសថា លេខម្ចាស់រថយន្តសៀតនៅមុខកញ្ចក់រថយន្តខាងមុខ។ ហើយប្រជាពលរដ្ឋ ក៏បានរាយការណ៍សមត្ថកិច្ចមូលដ្ឋាន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរនោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា៩ព្រឹក ថ្ងៃទី៦ ខែធ្នូ​ឆ្នាំ២០១៨ មាននារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានបើករថយន្តខាងលើនេះ យកមកចតទុចោល ហើយក៏បានចុះពីលើរថយន្តយ៉ាងប្រញាប់ប្រញាល់ដើរចេញទៅបាត់ដោយមិនដឹងពីមូលហេតុអ្វីពិតប្រាកដ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា សហការណ៍ជាមួយនគរបាលជំនាញខណ្ឌសែនសុខ កំពុងតែធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តខាងលើថា តើមូលហេតុអ្វីបានជាមាននារីវ័យក្មេង បានយករថយន្តមកចតប្លុងចោលបែបនេះ និងធ្វើការស្រាវជ្រាវឲ្យដឹងសាច់រឿងពិតប្រាកដ។ដោយសួងសាម

អត្ថបទដែលជាប់ទាក់ទង