អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាលួចនិងឆក់យ៉ាងសកម្ម

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានក្រោយពេលធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេចដោយយោងតាមពាក្យបណ្តឹងពីជនរងគ្រោះទើបកម្លាំងអាវុធហត្ថបើកការស្រាវជ្រាវតាមជំនាញនិងឆែកតាមប្រព័ន្ធកាំម៉ារ៉ាសុវត្ថភាពឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចាស់លួចនិងឆក់យ៉ាងសកម្ម។

ជនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលផ្លូវបេតុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ជនសង្ស័យខាងលើ៖

  • ទី០១៖ឈ្មោះសុខគា​អាយុ១៧ឆ្នាំមុខរបរលក់ដូរ
  • ជនសង្ស័យទី០២៖ឈ្មោះជាណារិទ្ធ ហៅអាខុងអាយុ១៨ឆ្នាំជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។

កិច្ចប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើនេះអាវុធហត្ថបានដកហូតម៉ូតូរបស់ជនសង្ស័យចំនួន៣គ្រឿងស្លាកលេខម៉ូតូ១បន្ទះ។​

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាតការតាមនីតិវិធី៕ ដោយ៖ សួងសាម

អត្ថបទដែលជាប់ទាក់ទង