បុរសចំណាស់ម្នាក់ ធ្លាក់ពីលើចុងត្នោតស្លាប់យាងអាណោចអាធម័

កំពង់ធំ៖ បុរសចំណាស់ម្នាក់មិនដឹងធ្លាក់ពីលើចុងត្នោតពីពេលណាត្រូវបានសាច់ញាតិក្រុមគ្រួសារប្រទះឃើញស្លាប់ផ្កាប់មុខនិងដី កាលពីល្ងាច ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នៅក្នុងភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពងស្ចាយ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ បួន លី ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវជាប្រពន្ធបានបំភ្លឺថា ប្តីរបស់គាត់ឈ្មោះ មីុ រឿន អាយុ៦១ឆ្នាំ បានចេញពីផ្ទះទៅចងបង្អោងត្នោតតាំងពីព្រឹកព្រលឹម ម៉ោង៧ៈ០០ មិនមកផ្ទះទេ លុះដល់ម៉ោង១៨ៈ៣០ ទើបប្រើចៅពីរនាក់ឱ្យទៅតាម ចៅទី១ ឈ្មោះ វ៉ាន សាវង្ស ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្នោត។
ចៅទី២ ឈ្មោះ ណាំ នីន ភេទប្រុស អាយុ១២ ឆ្នាំនៅភូមិត្នោត ពេលទៅដល់ឃើញជីតាដួលផ្កាប់មុខ ចៅក៍ចាប់ដៃហើយស្រែកហៅឈ្មោះអែម សីុន ភេទប្រុស អាយុុ៣៧ ត្រូវជាក្មួយរបស់ឈ្មោះ មីុ រឿន មកជួយលើកពិនិត្យឃើញថាគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយពិនិត្យសាកសពសមត្ថកិច្ចប្រគល់សាកសពរួចបានប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង