អភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ ស្ថាប័នពាក់ព័ន្ធនិងសមត្ថកិច្ច ក្នុងនោះគឺផ្តើមចេញពីខ្លួនយើង រួមទាំងព្រះសង្ឍផងដែរ ត្រូវរួមគ្នាបញ្ចប់ បញ្ហាអេដស៍ ឱ្យយអស់នៅក្នុងឆ្នាំ២០២៥

កំពង់ធំ៖ ថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាពិភពលោក ប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ«យើងប្តេជ្ញារួមគ្នា បញ្ចប់បញ្ហាអេដស៍ ឲ្យអស់នៅឆ្នាំ២០២៥» នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏អំពាវនាវដល់ស្ថាប័ន ពាក់ព័ន្ធ ត្រូវរួមគ្នា ទប់ស្កាត់ការរាលដាល ការឆ្លងមេរោគអេដស៏ដែលផ្តើមចេញពីខ្លួនយើងម្នាក់ៗ ក្នុងនោះក៏ត្រូវមានការចូលរួមពីមន្ទីរជំនាញនិងកងកម្លាំង រួមទាំងព្រះសង្ឍ។

ឯកឧត្តម បាននាំយកសារផ្តាំផ្ញើ របស់សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្សព្វផ្សាយបញ្ជៀបដល់ មហាជននិងអ្នកផ្ទុកមេរោគអេដស៏ ក្នុងគោលបំណងបង្ហាញពីការចែករំលែកនូវចំនេះដឹងថ្មីៗស្តីពីមេរោគអេដស៏និងជម្ងឺអេដស៏និងអ្នករងគ្រោះដោយសារមេរោគអេដស៏ចែករំលែកនូវមេរៀន បទពិសោធន៏ល្អៗក្នុងការប្រយុទ្ធជំងឺអេដស៏ ដើម្បីបង្កា ថែទាំ ព្យាបាល និងគាំទ្រ ដល់អ្នកោផ្ទុកមេរោគអេដស៏ ដើម្បីលើកទឹកចិត្តដល់ប្រជាជនគ្រប់រូបឲ្យបន្តចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងការបង្កាចម្លងមេរោគអេដស៏ ការថែទាំ បាល មេរោគអេដស៏ជាពិសេសស្ត្រីនិងកុមារដែលគ្មានទីពឹង។

លោក ស្រីស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ទិវាប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ បានមណត់យកបូរក្រហម ជានិមិត្តរូបនិងជានិមិត្តសញ្ញា សម្រាប់ប្រើប្រាស់ទូទាំងពិភពលោក មានខ្លឹមសារនិងអត្ថន័យដូចជាៈ

  • ១\ បូរក្រហមតំណាងឲ្យការជួយគាំទ្រ ដល់អ្នកដែលមានមេរោគអេដស៍និងបង្ហាញពីការគោរព ដល់អ្នកដែលបាត់បង់ដោយសាមេរោគអេដស៍។
  • ២\ បូរក្រហម បង្ហាញពីការយល់ដឹងនិងសេចក្តីត្រូវការរបស់មនុស្សគ្រប់រូប ចាំបាច់ត្រូវយល់ដឹងពីមូលហេតុនៃមេរោគអេដស៍ និងពិធីបង្កាខ្លួនកុំឲ្យឆ្លងមេរោគអេដស៍។
  • ៣\បូរក្រហមបង្ហាញបីការរួបរួមគ្នាជាថ្លុងមួយ ក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺអេដស៍ សញ្ញាបូក្រហមនេះ ជាឧបករណ៏សម្រាប់បង្កើនការយល់ដឹង ដ៏មានប្រសិទ្ធភាពទៅលើការពារជំងឺអេដស៍។

ខេត្តកំពង់ធំបានធ្វើការផ្សព្វផ្សាយអន្តរាគមន៏ទូលំទូលាយនិងពហុវិស័យក្នុងការឆ្លើយតបរួមគ្នាទៅនិងការរាលដាលមេរោគអេដស៍និងជម្ងឺអេដស៍ អប់រំការផ្សព្វផ្សាយផ្តល់ចំណេះដឹងស្តីពីមេរោគអេដស៍ជម្ងឺកាមរោគនិងការការពារដែលមានប្រសិទ្ធភាពតាមរយៈវិធីសាស្ត្រអប់រំផ្ទាល់ ដែលមានអ្នកចូលរួម៦៤៧៨៧នាក់ ក្នុងនោះមានមន្ទីរពត៍មានបានធ្វើការសន្ទនាតាមវិទ្យុនិងទូរសព្ទចំនួណ៣៦០នាក់ មន្ទីរការងារនិងបណ្តុះបណ្តាលបានបញ្ជ្រៀប១៩៩៥នាក់ ស្នងការខេត្តបានអប់រំសុខភាព ស្តីពីគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន៣៦០នាក់តំបន់ប្រតិបត្តិសឹករងកំពង់ធំ បានអប់រំអំពីមេរោគអេដស៍ជំងឺអេដដល់ខេមរៈភូមិន្ទ៤៨៩នាក់៕ ដោយ៖ CSB

អត្ថបទដែលជាប់ទាក់ទង