នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

144
UI Promtion 2021

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលសម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ ពីផេក​​​ CHN Channel News