ថ្ងៃនេះកម្ពុជាមិនមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ តែមានអ្នកជាសះស្បើយចំនួន ២នាក់បន្ថែម

95

(ភ្នំពេញ)៖ ថ្ងៃនេះកម្ពុជាមិនមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ តែមានករណីព្យាបាលជាសះស្បើយអ្នកជំងឺ២នាក់។ នេះបើយោងតាមក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

អ្នកជាសះស្បើយទាំង២នាក់នោះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១៕