ឯកឧត្ដម ហ៊ុន ម៉ានី បានសម្រេចការជ្រើសយកឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត

112
UI Promtion 2021

រះសីហនុ៖ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានលើកឡើងថា ការសម្រេចជ្រើសយកឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត បង្ហាញពីផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិ នៃការដឹកនាំ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃនៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង នូវការសម្រេចចិត្តនៃសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣។
ទន្ទឹមនឹងការគាំទ្រនេះ ឯកឧត្តមបានបន្តថា ការរៀបចំផែនការបន្តវេនច្បាស់លាស់ នឹងបន្តនូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គម ជាពិសេសធានាការជឿជាក់ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមក៏បានផ្តល់ជាអនុសាសន៍ជូនដល់អង្គប្រជុំ ដោយផ្តោត លើការបន្តរក្សាស្មារតីផ្ទៃក្នុង ជឿជាក់លើថ្នាក់ដឹកនាំរបស់គណបក្ស និងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិក សមាជិកា គ្រប់ៗរូប។
ឯកឧត្ដមបានគូសបញ្ជាក់ថា «កត្តាស្មារតីភាព ឯកភាពផ្ទៃក្នុង គឺកត្តាសំខាន់ គឺការអនុវត្តជាក់ស្តែងនូវកម្មវិធីនយោបាយនៅតាមកម្រិតមូលដ្ឋានផ្ទាស់ ដើម្បីបម្រី និងបំពេញតម្រូវការជាក់ស្តែងជូនដល់បងប្អូនប្រជាពលរដ្ឋ»។
សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះ មានការចូលរួមពី ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ និងជាសមាជិកគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលគណបក្ស, ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ៕