សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព! កម្ពុជានៅបន្តទទួលរងឥទ្ធិពលខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បង្កឱ្យល្បឿនខ្យល់កន្ត្រាក់ចាប់ពីមធ្យម ឈានដល់ខ្យល់កន្ត្រាក់ខ្លាំង​ នៅតាមតំបន់មួយចំនួន

130

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ តំបន់មួយចំនួននៅកម្ពុជា នឹងទទួលរងខ្យល់ឥទ្ធិពលខ្យល់កន្ត្រាក់ចាប់ពីបង្គួរ ឈានដល់ខ្យល់កន្ត្រាក់ខ្លាំង នៅតាមតំបន់មួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពី១៧ ខែកុម្ភៈ ឆ្នណាំ២០២១។

អាស្រ័យហេតុខាងលើ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា ពិសេសវីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះអាកាសធាតុត្រជាក់បន្តិចបន្តួច នាពេលព្រឹក ជាមួយនឹងខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់ជាមធ្យម៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម៖