ស្រ្តីម្នាក់កើតកំហឹងព្រោះភ្លើងប្រច័ណ្ឌត្រូវបានប្ដីចាក់មួយកាំបិតបណ្ដាល ឲ្យស្លាប់ភ្លាមៗហ្នឹងកន្លែង

178
UI Promtion 2021

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ឋបានស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្តី ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីយកកាំបិតចាក់ប្រពន្ឋ ដោយសារតែមានទំនាស់គ្នារឿងប្រច័ណ្ឌ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង៤២នាទីទៀបភ្លឺថ្ងៃទី 24 ខែមករា ឆ្នាំ2022 នៅចំណុចហាងមួយកន្លែង យីហោអាណាចក្រម្ហូបខ្មែរ(ហៅរាត្រីអាំងឆ័រ)ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះទឹម ស្រីនី ភេទស្រី អាយុ22ឆ្នាំ នៅភូមិរន្ទះ (ខេត្តតាកែវ) ។ ចំណែកជនសង្ស័យឈ្មោះប៉ោក ធឿន ភេទប្រុស អាយុ28ឆ្នាំ នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាអ្នកបម្រើសេវាកំសាន្តនៅចំណុចហាងខាងលើនោះ ចំណែកជនសង្ស័យជាសន្តិសុខ ក៏បានឈ្លោះប្រកែកគ្នា ដោយសាររឿងប្រច័ណ្ឌប្ដី ក្រោយមកក៏មានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា ហើយក៏ត្រូវបានជនសង្ស័យជាប្តីចា.ក់ប្រពន្ធ១កាំបិ.តចំដើមទ្រូងខាងឆ្វេង បណ្ដាលឱ្យស្លា.ប់ភ្លាមៗនៅកន្លែងកើហេតុតែម្ដង។
តាមប្រភពព័ត៌មានបានបន្តថា ក្រោយពេលកើតហេតុ ជនបង្កជាប្តីបំរុងរត់គេចខ្លួនដែរ ប៉ុន្តែត្រូវបានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញយុត្តិធម៌ក្រុងច្បារមនធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋានគរបាលក្រុងច្បារមន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនចា.ក់ស្ត្រីជាប្រពន្ឋ បណ្តាលឱ្យស្លា.ប់បែបនេះ គឺដោយសារនាងចេះតែរករឿងឈ្លោះប្រកែកជាមួយខ្លួនជាប់ជាប្រចាំ ដោយគ្មានមូលហេតុ ហើយចុងក្រោយនេះ នាងបានរករឿងឈ្លោះជាមួយខ្លួន ព្រោះប្រច័ណ្ឌរឿងស្រី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌចាត់ការតាមនីតិវិធី ៕