រដ្ឋមន្ត្រីក្រសួងអប់រំ ដាក់ចេញវិធានការ៣ចំណុច ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ ប្រកបដោយសុវត្ថិភាព

118
UI Promtion 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសារអំពាវនាវ និងការថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រ ដល់ការបើកដំណើរការសាលារៀន ប្រកបដោយសុវត្ថិភាព និងសុខុមាលភាព ក្នុងបរិបទកូវីដ-១៩ ក្នុងទិវាអប់រំអន្តរជាតិ ២៤ មករា។ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវេសនាកាលថ្មី ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ដូច្នេះតាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមដាក់ចេញនូវវិធានការដូចតទៅ៖
ទី១៖ សូមឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ប្រុងប្រយ័ត្នអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន នូវស្តង់ដារសុវត្ថិភាពអនាម័យ ដែលក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បានដាក់ចេញ ជាពិសេស គឺអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបីកុំ និងបីការពារ
ទី២៖ ត្រូវបង្កើតឲ្យមានជាគណៈកម្មការសុវត្ថិភាព សុខភាពសិក្សា នៅតាមខេត្តក្រុង ហើយបង្កើតឲ្យមានគណៈកម្មការសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា ឲ្យមានការចូលរួមពីមណ្ឌលសុខភាព មានគ្រូបង្គោល និងគ្រូប្រចាំថ្នាក់
ទី៣៖ សូមអនុវត្ដនៅតាមតំបន់ណា ដែលមានហានិភ័យខ្ពស់ នូវការរៀនតាមបណ្ដុំ ដោយមិនត្រូវឲ្យចំនួនសរុបសិស្សលើសពី២០ ឬ២៥នាក់ឡើយ ហើយរក្សានូវគម្លាតឲ្យបានយ៉ាងខ្ជាប់ខ្ជួន ហើយត្រូវរៀនផ្លាស់វេនគ្នា៕