សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាចំនួន២,៣០០លានរៀលបន្ថែម ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក ដល់ខេត្តនៅជាប់ព្រំដែន

36

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកាបន្ថែម ២,៣០០លានរៀលទៀត ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កដល់ពលករ។

ខេត្តចំនួន៣ដែលទទួលបានរួមមាន៖

ខេត្តបាត់ដំបង ទទួលបានជំនួយថវិកា៧០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបានជំនួយថវិកា៩០០លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបានជំនួយថវិកា៧០០លានរៀល។

ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ ហើយបានត្រឡប់មកប្រទេសកម្ពុជា៕