២៣ទីតាំងត្រូវបានបិទបណ្តោះអាសន្នក្រោយរកឃើញមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌២០ កុម្ភៈ

128

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន៣៥ករណី និងករណីជាសះស្បើយចំនួន២ករណី គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការរកឃើញរកករណីឆ្លងថ្មីនេះ ក្រសួងក៏បានបញ្ជាក់ពីទីតាំងដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌ ២០ កុម្ភៈ ចំនួន២៣ទីតាំង ដែលមានដូចជា៖

១. ក្លឹប N8 មានអាសយដ្ឋាននៅផ្លូវលេខ២១៧ កែ ផ្លូវ២៨៦ សង្កាត់ទូលស្វាយព្រៃទី២ខណ្ឌបឹងកេងកង។
២. Casa By Meridian មានអាស័យដ្ឋាននៅកោះពេជ្រ ផ្លូវ Harnard សង្កាត់ទន្លេបានសាក់ ខណ្ឌចំការមន។
៣. Le Gong Guan Hotel មានអាសយដ្ឋានផ្ទះលេខ ១២៦ ផ្លូវ ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
៤. City Comfort មានអាសយដ្ឋានអគារលេខ ២៨ ផ្លូវ ១១៥ សង្កាត់បឹងប្រលឹត ខណ្ឌ ៧ មករា។
៥. The Bridge មានអាសយដ្ឋាន ផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
៦. The Point Service Apartment មានអាសយដ្ឋានផ្ទះលេខ ៧៣ ផ្លូវ ២១៩ សង្កាត់ផ្សារដើមគរ ខណ្ឌទូលគោក។
៧. Mekong Street មានអាស័យដ្ឋាននៅផ្ទះលេខ ៨ ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៨. Pent House Apartment មានអាសយដ្ឋាន មុខ Aeon1 ផ្លូវ សុធារស សង្កាត់ទន្លេបាកសាក់ ខណ្ឌចំការមន។
៩. Skyline Dumex មានអាសយដ្ឋាននៅផ្លូវ ១៣៤ សង្កាត់មិត្ដភាព ខណ្ឌ ៧ មករា។
១០. Somet Condoninium មានអាសយដ្ឋាន ផ្លូវ ២៣៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
១១. Residence L Olympic មានអាសយដ្ឋាននៅផ្ទះលេខ ១១៧ ផ្លូវ ២៩២ សង្កាត់អូឡាំពិច ខណ្ឌ បឹងកេងកង។
១២. Prince Plazza Centre មានអាសយដ្ឋាននៅផ្លូវ នរោត្ដម សង្កាត់ទន្លេបានសាក់ ខណ្ឌចំការមន។
១៣ Celeste Skybar មានអាសយដ្ឋាននៅទល់មុខសូហ្វីតែល ផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
១៤. Diamond Twin មានអាសយដ្ឋាននៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
១៥. JinZun ខារ៉ាអូខេមុខព្រលាន ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
១៦. ក្លឹប Coco សណ្ឋាគារកណ្ដាលសួនច្បារ មានអាសយដ្ឋាន នៅសង្កាត់ចតុមុខ ខណ្ឌចំការមន។
១៧. JunHao មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
១៨ ហាង The World មានអាសយដ្ឋាននៅក្រោយផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។
១៩. ហាង វ័នមែនសិន មានអាសយដ្ឋាននៅក្រោយផ្សារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។
២០. ក្លឹប ១៦៨ អតីតនគរសំរិទ្ធិ កែងវត្ដមហាមន្ដ្រី អគារលេខ៥៦ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង។
២១. Love មានអាសយដ្ឋានក្រោយអ៊ិធូ សង្កាត់បឹងកេងកង ខណ្ឌដូនពេញ។
២២. វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី ក្រោយវត្ដសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌទូលគោក។
២៣. សាលា SIS អគារលេខ១៤ ផ្លូវ ៣៣៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌទូលគោក។

ក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈឬ បុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៌សហគមន៌២០កុម្ភៈ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។