រយៈពេល២ថ្ងៃ ២១-២២ កុម្ភៈ មនុស្សចំនួន៧០៩នាក់ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅខេត្តកណ្ដាល

111

កណ្ដាល៖ ត្រឹមរយៈពេល ២ថ្ងៃ គឺថ្ងៃទី២១-២២ ខែកុម្ភៈនេះ មនុស្សចំនួន៧០៩នាក់ ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កតាមមណ្ឌលនានានៅទូទាំងខេត្តកណ្ដាល ខណៈដែលមនុស្សម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ ហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបេង រាជធានីភ្នំពេញ ។

ប្រភពបញ្ជាក់ទៀតថា ពួកគេត្រូវបានមើលថែទាំសព្វគ្រប់បែបយ៉ាង យ៉ាងយកចិត្តទុកដាក់បំផុត មិនឲ្យមានទាស់នោះឡើយ រីឯសុខសុវត្ថិភាពវិញក៏ត្រូវបានធានានិងយាមកាមបានល្អផងដែរ ។

សូមជម្រាបថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕