អ្នកជំងឺកូវីដ១៩ពីរនាក់ ប្រកែកមិនព្រមចូលខ្លួនទៅព្យាបាលដោយសម្អាងហេតុផលបែបនេះ

87

កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ២០២១នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីប្រកាសអំពីការឆ្លងក្នុងស្រុកបន្ថែមទៀត ពោលគឺព្រឹកនេះមានអ្នកឆ្លង២៥នាក់ ក្នុងនោះមាន២នាក់ជាអ្នកដំណើរ និង២៣នាក់ជាករណីឆ្លងក្នុងសហគមន៍ ជាមួយគ្នានេះផងដែរព្រឹកនេះមានអ្នកជំងឺ២នាក់ដែលមិនទាន់ចូលខ្លួនទៅព្យាបាលជំងឺកូវីដ១៩ថ្មីតាមការណែនាំរបស់ក្រសួង។

-ស្ត្រីជនជាតិខ្មែរអាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

– បុរសជនជាតិចិន អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

អ្នកជំងឺទាំង២នេះ មិនទាន់ចូលខ្លួនឱ្យព្យាបាលនោះទេដោយម្នាក់ ក្រសួងមិនអាចទាក់ទងបាន និងម្នាក់ទៀតប្រកែកមិនព្រមចូលខ្លួនព្យាបាលដោយសម្អាងថាជាប់កូនតូចនៅជាមួយ។ ខណៈពេលនេះដែរ ក្រសួងកំពុងធ្វើការសម្របសម្រួលដើម្បីឱ្យចូលខ្លួនព្យាបាលចៀសវៀងឆ្លងទៅកូនឬអ្នកផ្សេងបន្ថែមទៀត។

អាស្រ័យដូចបានជម្រាបពីស្ថានការណ៍កូវីដ១៩នៅកម្ពុជាហាក់មានការផ្ទុះឡើងខ្លាំង ហើយមានអ្នកមិនព្រមចូលព្យាបាលទៀតនោះ សូមបងប្អូនប្រយ័ត្នឱ្យបានខ្ពស់មែនទែន ចៀសវាងឆ្លងរាតត្បាតដល់គ្រួសារជាទីស្រលាញ់ ខាតទាំងសុខភាព ខាតទាំងពេលវេលា និងខាតទាំងទឹកចិត្ត ហើយបើមិនចាំបាច់គួរកុំចេញពីក្រៅផ្ទះ។