សហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មលើមេទ័ព ២រូបនៃប្រទេសភូមា

17

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
ម៉ោង ១០:៣៥:៤៥

ក្រុងវ៉ាសិនតុន៖ សហរដ្ឋអាម៉េរិកនៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ នេះបានសម្រេចដាក់ទណ្ឌកម្មដល់ឧត្តមសេនីយយោធា ២រូបក្នុងប្រទេសភូមា ដែលបានដឹកនាំរដ្ឋប្រហារ កាលពីថ្ងៃទី១ កុម្ភៈកន្លងទៅ។

សហរដ្ឋអាម៉េរិកបាននិយាយថា ខ្លួនបានបង្កកទ្រព្យសម្បត្តិ និង បានព្យួរវីសារធ្វើដំណើរ ពួកឧត្តមសេនីយយោធា ២រូប ដែលជាសមាជិកក្នុងក្រុមប្រឹក្សារដ្ឋមន្ត្រីគឺ ឧត្តមសេនីយ Maung Maung Kyaw ដែលជាមេបញ្ជាករកងទ័ពអាកាស និង នាយឧត្តមសេនីយ Moe Myint Tun។

” ពួកឧត្តមសេនីយ ត្រូវតែប្រគល់អំណាចជាបន្ទាន់ដល់បក្សដែលឈ្នះឆ្នោតតាមបែបប្រជាធិបតេយ្យក្នុងប្រទេសភូមា, ក្រសួងរតនាគារ Treasury Department នឹងមិនញញើតដាក់វិធានការលើសកម្មភាពពួកគេទាំងអស់នោះទេ”, នេះបើតាមការថ្លែងសាររបស់អង្គភាពនេះ។

“យើងនឹងចាត់វិធានការណ៍នាពេលខាងមុខ លើជនណាដែលរំលោភសិទ្ធិ និង បើកការបង្ក្រាបប្រជាពលរដ្ឋ”

“យើងអំពាវនាវសុំឱ្យ កងទ័ព និង នគរបាល បញ្ឈប់ការ គម្រាមកំហែង ការបង្ក្រាបលើជនស្លូតត្រង់ ដែលតវ៉ាដោយសន្តិវិធី និង សុំឱ្យមានការដោះលែងជាបន្ទាន់ អ្នកកាសែត សកម្មជននយោបាយ ដែលត្រូវបានចាប់ឃុំឃាំងទាំងអយុត្តិធម៌ ដើម្បីបង្កើនលទ្ធិភាពស្រោចស្រង់រដ្ឋាភិបាលតាមបែបលទ្ធិប្រជាធិបតេយ្យឡើងវិញ”, នេះបើតាមសេចក្តីថ្លែងការឆ្លុះបង្ហាញ។

សេចក្តីប្រកាសនេះធ្វើឡើងប៉ុន្មានម៉ោងក្រោយសហគមន៍អឺរ៉ុប EU យល់ព្រមដាក់ទណ្ឌកម្មប្រឆាំងនឹងមេរដ្ឋប្រហារយោធា ដែលបានប្លន់អំណាចពីលោកស្រីប្រធានបក្សប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi ។