មនុស្សជាង ៥៩,២៥៧នាក់ នៅសហរដ្ឋអាមេរិក បានឆ្លងកូវីដ-១៩ និងមនុស្សចំនួន ១,៣៧៤នាក់ទៀត បានស្លាប់ក្នុងរយៈពេលមួយថ្ងៃ

42

វ៉ាស៉ីនតោន៖ ត្រឹមរយៈពេលមួយថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិក មានមនុស្សសរុប ៥៩,២៥៧នាក់ បានឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ១,៣៧៤នាក់ទៀតបានស្លាប់ និងជាសះស្បើយឡើងសរុប ១៩,១១៤,១៤០នាក់។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា គួរបញ្ជាក់តាម អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) បាននិយាយថា ជនជាតិអាមេរិកប្រហែលជាត្រូវនៅ បន្តអនុវត្តការពាក់ម៉ាស់ជាប្រចាំ រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដើម្បីការពារប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ មនុស្សជាងកន្លះលាននាក់ ដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក៕