សម្ដេចតេជោ ហ៊ុន សែន៖ គ្រប់បណ្ដាជនបរទេសទាំងអស់ ដែលកំពុងបំពេញភារកិច្ច និងរស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានចាក់វ៉ាក់សាំងកូវីដ១៩ តាមលំដាប់លំដោយដូចប្រជាពលរដ្ឋខ្មែរ

115

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់គ្រប់បណ្ដាជនបរទេសទាំងអស់ ដែលកំពុងបំពេញភារកិច្ច និងរស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ តាមលំដាប់លំដោយដូចប្រជាពលរដ្ឋខ្មែរ។

ការបញ្ជាក់ខាងលើ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន(Press Conference) អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ៕