សូមប្រុងប្រយ័ត្ន! អាជ្ញាធរខណ្ឌឌឫស្សីកែវ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ០៣នាក់

122

ភ្នំពេញ៖ អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣នាក់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់) ។

ករណីអ្នកវិជ្ជមានកូវីដ១៩ ទាំង៣នាក់ខាងលើ់ គឺបានស្នាក់នៅផ្ទះជាមួយបុរសមានអាយុ ២២ឆ្នាំ ដែលជាសមាជិកក្រុមរាំរបស់តារាចម្រៀង សុគន្ធ នីសា។

បច្ចុប្បន្នអ្នកជម្ងឺទាំងបីនាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (TheGreat Duke)៕