យកសំណាកទៅពិនិត្យលទ្ធផលផ្ទុកកូវីដ១៩ បែរជាទៅចូលរួមពិធីមង្គលការនៅខេត្តកំពត

123

ភ្នំពេញ៖ បុរសអាយុ២៣ឆ្នាំ ផ្ទុកកូវីដ១៩ បានរួមដំណើរគ្នា៦នាក់ ទៅចូលរួមពិធីមង្គលការនៅខេត្តកំពត ស្ថិតនៅភូមិតំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

 

បុរសអាយុ ២៣ឆ្នាំខាងលើ ស្នាក់នៅខណ្ឌបឹងកេងកង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនោះបានទៅយកសំណាកពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។

 

ក្រោយពីយកសំណាករួចហើយបុរសរូបនេះមិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង លុះពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន៦នាក់។

 

ក្រោយពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបាននាំបុរសកើតជំងឺកូវីដ១៩នេះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke៕