សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅច្រើន ចាប់ពីថ្ងៃទី១៧ ដល់ ២៣ ខែមីនាខាងមុខនេះ

228

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ភ្លៀង ផ្គរ រន្ទះ ខណៈតំបន់មួយចំនួនក្នុងប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ រួមផ្សំទាំងផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕