គេហទំព័រសារព័ត៌មាន phengvannak news ត្រូវក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណ

97

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។

ក្នុងការបញ្ជាក់របស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា លុបប្រកាសលេខ៣៣៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រឈ្មោះ «www.phengvannaknews.com ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យារអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»៕