ម្ដាយរបស់តារាចម្រៀងកញ្ញា វី ឌីណែត បានទទួលមរណភាពដោយសារជំងឺកូវីដ១៩  ដែលជាករណីស្លាប់ទី២នៅកម្ពុជា

97

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៦២ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាភរិយារបស់តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងកញ្ញា វី ឌីណែត បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ កាលពីវេលាម៉ោង១១ៈ៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា លោកស្រី ងឿន សុថានី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ។

អ្នកជំងឺឈ្មោះ ងឿន សុថានី មានទឹងនោមផ្អៃម លើសឈាម និងជំងឺធាត់កំរឹត១ ដោយបានបញ្ជូនមកពេទ្យខ្មែរសូវៀតថ្ងែទី១៧ ខែមីនា ឆ្នាំ២០២១ មានអាការៈហត់ខ្លាំង។

អការៈឃើញមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្វះអ៊ុកស៉ីសែនខ្លាំង, មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។ អ្នកជំងឺបានស្លាប់នៅថ្ងែទី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង១១៖៤៥នាទីដោយរលាកសួតខ្លាំង ស្លោលបេះដូងខ្លាំង ដោយសារមេរោគកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែម លើសឈាមនិងធាត់ខ្លាំង៕