មន្រ្តីនគរបាលម្នាក់នៅខេត្តត្បូងឃ្មុំ មានវិជ្ជមានកូវីដ១៩ 

161

ត្បូងឃ្មុំ៖ មន្រ្តីនគរបាលម្នាក់នៅខេត្តត្បូងឃ្មុំ ឈ្មោះ ឡេង ពៅ ជានាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

របាយការណ៍បានបញ្ជាក់ថា មន្ត្រីនគរបាលខាងលើ កាលពីថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២១ លោកបានទៅបុណ្យខួបគម្រប់១ឆ្នាំម្តាយបង្កើត នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។

សូមបញ្ជាក់ថា មន្ត្រីនគរបាលខាងលើ ពុំបានចាក់វ៉ាក់សាំងការពារកូវីដ១៩នោះទេ ដោយបញ្ហាឡើងសម្ពាធឈាម។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់បន្ថែម៕