ទំនេញខូចគុណភាព និងហួសកាលបរិច្ឆេទជាង ១០មុខ បានដាក់លក់នៅតាមផ្ទះលក់ទំនិញនានា នៅក្រុងសំរោង ត្រូវអាជ្ញាធរដកហូតដុតកម្ទេចចោល

117

ឧត្តរមានជ័យ៖ រកឃើញទំនិញ១០មុខ ខូចគុណភាព និងហួសកាលបរិច្ឆេទ ដាក់លក់នៅតាមផ្ទះលក់ទំនិញនានា នៅក្រុងសំរោង, មន្រ្តីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ ដកហូតទុកដុតកំទេចចោល

ទំនិញដែលរកឃើញខូចគុណភាព ត្រូវបានដុតកម្ទេចចោលរួមមាន៖

១. ស្រាបៀរអង្គរ ចំនួន ១១ដប
២. ស្រាបៀរ KLANG ចំនួន០៩កំប៉ុង
៣. ស្រាបៀរ crown ចំនួន០៣កំប៉ុង
៤. ភេសជ្ជៈ M150 ចំនួន២១កំប៉ុង
៥. ភេសជ្ជៈ TENSAI ចំនួន០៦កំប៉ុង
៦. ទឹកផ្លែឈើចំរុះ ចំនួន ១២ដប
៧. ទឹកក្រូច COCA-COLA ចំនួន០៤ដប
៨. នំកូនក្មេងចំរុះ ចំនួន ១៣កញ្ចប់
៩. គាមបួយ ០៦កែវ
១០. ត្រីលីងចំនួន០២កញ្ចប់។ស

បន្ទាប់មកក្រុមការងារបានបិទ ផ្សព្វផ្សាយ ផ្ទាំងរូបភាព (Poster) បានចំនួន ២០ផ្ទាំង និងបានពន្យល់ណែនាំដល់អាជីវករ អោយបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈម ចំពោះមុខច្បាប់ថែមទៀតផង៕