អំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ជូនបងប្អូនប្រជាពលពដ្ឋ ៣០០គ្រួសារ ក្នុងគ្រាដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ យ៉ាងខ្លាំង

54

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំគំរូរ បានយកចិត្តទុកដាក់ លះបង់កម្លាំងកាយចិត្ត ជាមួយបងប្អូនប្រជាពលពដ្ឋគ្រប់ពេលវេលា ដែលកំពុងជួបបញ្ហាទុក្ខលំបាកខ្វះខាត់ជីវភាព ខណៈបច្ចុប្បន្នកម្ពុជាកំពុងជួបវិបត្តិរាតត្បាត នៃជំងឺកូវីដ១៩។

ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលទទួលបានពីសប្បុរសជនមានជាង ៣០ក្រុមហ៊ុន តាមរយៈក្រុមយុវជនក្រៅប្រព័ន្ធ មកប្រគល់ជូនបងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលក្នុងនោះមានលោក ហោ សេរីវឌ្ឍន៍ ជាប្រធាន, អនុប្រធានសភាមុខរបរ, មីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកគ្រុប Telegram : Anti Covid19 Cambodia។

អំណោយដែលត្រូវបែងចែកខាងលើ ដល់គ្រួសារតាមគោលដៅរួមមាន ៖ បងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាសមាជិកសមាគមរួមគ្នាអភិវឌ្ឍន៍ ដើម្បីសន្តិភាព (ADP), សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAID) និងបងប្អូនដែលនៅក្រៅសមាគម ដែលត្រូវការចាំបាច់បំផុត ក្នុងនោះមានរួមមាន៖

ម៉ាស និងថ្នាំមន្ទីរពេទ្យសូរិយា ៣០០ កញ្ចប់, អង្ករសុខកែវ ៣ តោន, ទឹកត្រី និងទឹកស៊ីអ៊ីវ ៣០០យួរ, មី ៣.០០០ កញ្ចប់, ត្រីខ ១៥ កេស, នំស្រួយ លី លី ៧ កេសធំ និង ថវិកា ៦លានរៀល។

ការប្រគល់ជូនខាងលើ បានរៀបចំឡើងនៅមុខមន្ទីរពេទ្យសូរិយា ស្ថិតនៅអាគារលេខ ផ្ទះ ៥០-៥២ ផ្លូវលេខ ១៧២ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ។

លោក ហោ សេរីវឌ្ឍន៍ បានថ្លែងក្នុងឱកាសនោះថា ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី ដែលជាថ្នាក់ដឹកនាំយុវជនគំរូរដ៏ថ្លៃថ្លារបស់យុវជនជំនាន់ក្រោយយើង ដែលលះបង់ពេលវា កម្លាំងកាយចិត្ត សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជម្ងឺកូវីដ១៩នេះ យ៉ាងសកម្មបំផុត បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើតឡើងនៅកម្ពុជា ដែលយើងមិនទាន់ឃើញមានសញ្ញាធូស្រាលនូវឡើយទេ។

លោកក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់បងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ សូមមេត្តាអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការណ៍សុខាភិបាល “៣ការពារ និង ៣កុំ” ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ហើយក៏សូមអំពាវនាវ បើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ។

លោកក៏បានបន្តទៀតថា សកម្មភាពចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកពិតៗក្នុងកាលៈទេសៈនេះ។

សូមបញ្ជាក់ថា បណ្ដាក្រុមហ៊ុនដែលជាជំនួយសប្បុរសធម៍ខាងលើរួមមាន៖
១. មន្ទីរពេទ្យ សូរិយា
២. សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)
៣. សាលាអន្តរជាតិហ្វ័រអេច្ឆ (4HIS)
៤. គេហទំព័រសារព័ត៌មាន CHN Channel News
៥. Park Villa
៦. ក្រុមហ៊ុន សុខ កែវ
៧. P-Trust Intelligence
៨. Grand Law Group (GLG)
៩. MT Residence
១០. មីក្រូហិរញ្ញវត្ថុ អនាគត
១១. Bopha Bassac
១២. MOHA Digital
១៣. បូរីឡាក់គីវ័ន
១៤. Property 78
១៥. ក្រុម ហ៊ុន TAN MENG
១៦. Diamond Region
១៧. សហគ្រាស លាង ឡេង
១៨. Continent
១៩. នំស្រួយ លី លី
២០. The Money
២១. Davitra Cambodia
២២. Diamond Region
២៣. ម៉ារីសា
២៤. មេហ្គាវ៉ុល ខេមបូឌា
២៥. ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី
២៦. Master Suki soup
២៧. VT Engineering & Construction
២៨. SEVEN Printing Service Co.,LTD
២៩. គេហទំព័រអាណាចក្រខ្មែរ
www.khempire.com
៣០. Deam
៣១.CoGen Recruitment & Training