ស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៧៦ឆ្នាំនៅខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺកូវីដ១៩

98

ភ្នំពេញ: ក្រសួងសុខាភិបាលកម្ពុជា ប្រកាសជាផ្លូវការនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ករណីអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៉ី។

អ្នកជំងឺដែលស្លាប់នេះមានអាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថាអ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ១៩៕