រកឃើញអ្នកកូវីដ៤នាក់ទៀតនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ

87

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានរកឃើញមនុស្សចំនួន៤នាក់ទៀត បានឆ្លងកូវីដ១៩ ដែលពាក់ព័ន្ធជាមួយ បន្ទប់ព្យាបាលជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលរកឃើញវិជ្ជមានកូវីដ១៩រួមមាន៖

១. ឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ
២. ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ
៣. ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ
៤. ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ។ ពួកគេទាំង៤នាក់ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ នៅគ្លីនិកឯកមួយនេះកើនឡើងដល់៩នាក់ហើយ រួមមាន៖ ម្ចាស់គ្លីនិក (លោកគ្រូ សាន ភីរ៉ូ) គ្រូពេទ្យ២នាក់ អ្នកទៅមើលជំងឺ២នាក់ បូករួមជាមួយអ្នកជំងឺ៤នាក់ទៀត ដែលរកឃើញនៅថ្ងៃនេះ៕