អ្នកកើតកូវីដ១៩ ធ្លាប់ទៅអាហាដ្ឋាន “Pepper Lunch” សាខាផ្សារអ៊ីអន១ អ្នកសង្ស័យសូមទៅពិនិត្យសំណាក

108
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅអាហាដ្ឋាន “Pepper Lunch” សាខាផ្សារអ៊ីអន១ ជាន់ទី២, អគារលេខ ១៣២, ផ្លូវសុធារស ពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩.២០នាទី ប្រសិនបលមានអាការមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕