អ្នកវិជ្ជមានកូវីដ១៩ ធ្លាប់ទៅក្លឹបហាត់ប្រាណ ”390 Cross” កាលពីថ្ងៃទី១៩ ខែមីនា ក្នុងខណ្ឌបឹងកេងកង អ្នកសង្ស័យសូមទៅពិនិត្យសំណាក

53

(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីករណីអ្នកវិជ្ជមានកូវិដ១៩ បានទៅក្លឹបហាត់ប្រាណឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕