ថ្ងៃនេះរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាករណីឆ្លងសហគមន៍ចំនួន ៦៣នាក់ ខណៈអ្នកជាសះស្បើយចំនួន ១៥នាក់

99
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាករណីឆ្លងសហគមន៍ចំនួន ៦៣នាក់ ខណៈអ្នកជាសះស្បើយចំនួន ១៥នាក់
 
សេចក្ដីប្រកាស់ផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីចំនួនអ្នកឆ្លង ជាសហគមន៍ទាំង៦៣នាក់ នៅព្រឹកថ្ងៃទី៣១ ខែមីនានេះមាន៖
 
-ព្រះសីហនុមានចំនួន ៣៤នាក់
-ភ្នំពេញមានចំនួន ២៣នាក់
-ត្បូងឃុំមានចំនួន ៤នាក់
-ស្វាយរៀងមានចំនួន ១នាក់
-កណ្តាលមានចំនួន ១នាក់។
 
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាសរុបមាន៖
– អ្នកឆ្លងសរុប= ២៤៤០ នាក់
– អ្នកជាសះស្បើយ= ១១៩១ នាក់
– អ្នកកំពុងព្យាបាល= ១២៣៤ នាក់
– អ្នកស្លាប់= ១១ នាក់។
សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសផុតពីមេរោគចង្រៃកូវីដ-១៩នេះ ជាពិសេសកុំភ្លេចអនុសាសន៍ ៣កុំ ៣ការពារ៕