សម្តេចតេជោ ហ៊ុន សែន ថ្វាយលិខិតថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ សម្រាប់ចូលរួមរៀបចំមន្ទីរពេទ្យ ”ហ្លួងម៉ែ់់់”

137

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវកតញ្ញូតាធម៌ប្រកបដោយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ទិញមន្ទីរពេទ្យ «នគរទេព» និងទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ដែលនឹងប្តូរឈ្មោះថា «ហ្លួងម៉ែ»៕