សមាជិកមួយគ្រួសារ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ក្នុងខណ្ឌមានជ័យ

67
ភ្នំពេញ៖ អាជ្ញាធររកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ កាលពីវេលាម៉ោង ២៣ៈ០០នាទី យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ។ ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយស្រ៑ាង វីឆេង អាយុ ៣៤ឆ្នាំ (វិជ្ជមាន) ស្រ៑ាង ស្រ៑ន អាយុ៥៨ ឆ្នាំ (វិជ្ជមាន) ។
បច្ចុប្បន្នគ្រូពេទ្យបានបញ្ជូនអ្នកជម្ងឺ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ៕