ដើមខែមេសានេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា សាំងធម្មតា៣,៧០០រៀល និងម៉ាស៊ូតតម្លៃ៣,២៥០រៀល ក្នុង១លីត្រ

88

(ភ្នំពេញ)៖ តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,២៥០រៀល ក្នុង១លីត្រ។ នេះបើយោងតាមចេញសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ៕