ចំនួនសរុបអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លើសសកលលោកកើនឡើងជាង ២លាន ៨៥ម៉ឺននាក់ និងអ្នកឆ្លងជាង១៣០លាន ៨០ម៉ឺននាក់

60

(បរទេស)៖ អ្នកឆ្លងកូវីដ១៩ លើលោកកើនដល់ជាង ១៣០,៨០៧,១៩០នាក់ ស្លាប់ជាង ២,៨៥០,៣៨៥នាក់ និងជាសះស្បើយជាង ១០៥,៣០០,៨៥៦ម៉ឺននាក់ នេះបើគិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៣១៤,៦២៥នាក់ ស្លាប់ចំនួន ៥៦៧,៦១០នាក់ និងជាសះស្បើយចំនួន ២៣,៨២៥,៦៣៥នាក់៕