អ្នកវិជ្ជមានកូវីដ១៩ ម្នាក់ទៀតជនជាតិកូរ៉េ បានស្លាប់ដោយសារចមងឺកូវីដ១៩

88

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការស្លាប់ដោយសារជនជាតិកូរ៉េម្នាក់ ដោយសារជំងឺកូវីដ១៩។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ បានឲ្យដឹងថា បុរសជនជាតិកូរ៉េ អាយុ៤៨ឆ្នាំ ដែលរស់នៅ BELLA VITA APARTEMENT St. 51 បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង០១៖៣០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិកូរ៉េ អាយុ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕