ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៩នាក់ ខណៈអ្នកជំងឺចំនួន ៣២៩នាក់បានជាសះស្បើយ

48

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩៩ នាក់ និងដំណឹងដ៏ល្អ ខណៈអ្នកជំងឺបានជាសះស្បើយចំនួន ៣២៩នាក់ ដោយគិតត្រឹមនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ

នៅក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៩នាក់ មាននៅរាជធានីភ្នំពេញចំនួន៣៣នាក់ ខេត្តស្វាយរៀងចំនួន៤៤នាក់ ខេត្តកណ្ដាលចំនួន៥នាក់ ខេត្តកោះកុងចំនួន៨នាក់ ខេត្តត្បូងឃ្មុំចំនួន៤នាក់ ខេត្តព្រះសីហនុចំនួន៤នាក់ និងខេត្តតាកែវចំនួនម្នាក់។

ខណះពេលដែលអ្នកជំងឺបានជាសះស្បើយចំនួន៣២៩នាក់ និងអនុញ្ញាតឲ្យចេញពីពេទ្យ នេះគឺជាដំណឹងដ៏រីករាយ ដែលមានអ្នកជាសះស្បើយដ៏ច្រើនមិនធ្លាប់មាន។

សូមជំរាប់ជូនផងដែរថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ-១៩ សរុប ២៦៤៥ នាក់ អ្នកជាសះស្បើយសរុបមាន ១៥៨៥ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១០៣៦នាក់ និង១៩នាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩៕