ក្រសួងសុខាភិបាល បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៧២នាក់ និងអ្នកជាសះស្បេីយចំនួន ៤៧នាក់

99
ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងថ្មី ៧២នាក់ទៀត (សហគមន៍ ៧១នាក់  និង អ្នកតំណើរចូលមក ០១នាក់) និងជាសះស្បើយ ៤៧នាក់។ នេះបើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
– អ្នកឆ្លងសរុប= ២,៨២៤នាក់
– អ្នកឆ្លង (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)= ២,២៩៣នាក់
– អ្នកជាសះស្បើយ= ១,៧៩៤នាក់
– អ្នកជាសះស្បើយ (ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ)= ១,២៧៦នាក់
– អ្នកកំពុងព្យាបាល= ១,០០៣នាក់
– អ្នកស្លាប់សរុប= ២២នាក់
សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសផុតពីមេរោគចង្រៃកូវីដ-១៩នេះ ជាពិសេសកុំភ្លេចអនុសាសន៍ ៣កុំ ៣ការពារ