យប់ថ្ងៃទី៨ ខែមេសា អាជ្ញាធរខណ្ឌប្ញស្សីកែវរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ០៣នាក់បន្ថែម 

71

ភ្នំពេញ៖ អាជ្ញាធរខណ្ឌប្ញស្សីកែវ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ០៣នាក់ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

អ្នកវិជ្ជមានជំងឺកូវីដ១៩ទាំង ០៣នាក់រួមមាន ៖
១/ ស្ត្រី អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
២/ បុរស អាយុ ៥៣ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)។
៣/ បុរស អាយុ ៤១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ២៧៣A ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ប្រពន្ធរបស់គាត់ជាអ្នកលក់បន្លែនៅផ្សារអូរប្ញស្សី)។

សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាពិសេសកុំភ្លេចអនុសាសន៍ ៣កុំ ៣ការពារ៕