សម្ដេចពិជ័យសេនា ទៀ បាញ់៖ ការរួមសាមគ្គីគ្នា ជាកត្តាយ៉ាងសំខាន់ទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយមេរោគ ដ៏កាចសាហាវកូវីដ១៩

146

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការចូលរួមពីសំណាក់សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល គឺឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគ ដ៏កាចសាហាវកូវីដ១៩ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ មេសានេះ សម្ដេច ទៀ បាញ់ បានថ្លែងកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងបន្ត ចូលរួមយ៉ាងពេញទំហឹង ទាំងថវិកានិងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចពីជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា «ការចូលរួមរបស់បងប្អូន ឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគដ៏កាចសាហាវនេះ» ៕