លោកឧកញ៉ាបណ្ឌិត ឡាច សំរោង ផ្តល់អាហារូបករណ៍ ៥៥កន្លែង ជូនឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា

88

ភ្នំពេញ៖លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃ សកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានផ្តល់អាហារូបករណ៍ ចំនួន៥៥កន្លែង ជូនឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ រួមមាន ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ។

ជាមួយនេះដែរ គណៈគ្រប់គ្រងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) មានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងនូវអំណរអរគុណជាអនេកកប្បការ ជូនចំពោះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានអនុញ្ញាតផ្តល់នូវការចូលជួបសម្ដែងការគួរសម និង ផ្តល់ជូននួវអាហារូបករណ៏ចំនួន ៥៥កន្លែង ដែលមាន ថ្នាក៎បរិញ្ញាបត្រ អាហារូបករណ៏១០០%ចំនួន ៣០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៨០% ចំនួន២០កន្លែង និងថ្នាក់បណ្ឌិត៧០% ចំនួន៥កន្លែង ដែលនិស្សិតទាំងអស់អាចចូលសិក្សាតាមអនឡាញ និង ដោយផ្ទាល់ (ករណីមានការបើកគ្រឹៈស្ថានសិក្សាឡើងវិញ)នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI)ទាំងបីទីតាំង គឺ ទីតាំងគោលនៅរាជធានីភ្នំពេញ ទីតាំងសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប នៅក្នុងបវេសនកាលថ្មីនាខែមិថុនា ឆ្នាំ២០២១ នេះ ។

យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI)សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរ ឯកឧត្តមប្រធាន និងមេធាវីសហភាតាជាសមាជិកទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធទាំងឡាយបួនប្រការ គឺអាយុ វណ្ណះ សុខះ និងពលះ និងចាកផុតពីជម្ងឺរាតត្បាតសកល កូវីដ-១៩ ។

ពិធីនេះ ធ្វើនៅអគារទីស្នាក់ការនៃក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃសុក្រទី ១២រោច ខែចេត្រ ឆ្មាំ ជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២១៕