រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងមូលដ្ឋានចំនួន ៣ខណ្ឌ

227

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង នៅមូលដ្ឋានខណ្ឌចំការមន, ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកទីតាំងចំនួន២០ ក្នុងសង្កាត់ចំនួន២១ នៃខណ្ឌទាំង៣ គឺខណ្ឌចំការមន, ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕