រថយន្ដមួយគ្រឿងដឹកថ្មលើសទម្ងន់ឆ្លងកាត់ស្ទឹងជីក្រែងបាក់ស្ពានជា២កំណាត់ រថយន្តធ្លាក់ចុះទៅក្រោមសំណាងគ្មានអ្នករងរបួស

97
UI Promtion 2021

សៀមរាប ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ពានថ្មឆ្លងស្ទឹងជីក្រែង ស្ថិត នៅចំណុចមុខវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានរងការបាក់ដាច់ចេញពីគ្នាដោយ សារ រថយន្តធន់ធ្ងន់ដឹកថ្ម បើកឆ្លងកាត់ បាក់ធ្លាក់រថយន្ដចុះទៅក្រោម ។
កន្លងមកប្រជាពលរដ្ឋរួមនឹងអាជ្ញាធរមូលដ្ឋាន ធ្លាប់បានហាមប្រាម និងយករនាំងមកបាំងកុំឱ្យរថយន្តធន់ធំបើកបរឆ្លងកាត់ ព្រោះខ្លាចមានបញ្ហា និងជៀស វាងការបំផ្លាញស្ពានរបស់ពួកគាត់ដែលត្រូវឆ្លងកាត់ប្រចាំថ្ងៃ ប៉ុន្តែក្រុមទាំងនោះនៅតែបំពាន ទើបបង្កជាហេតុអាក្រក់បែបនេះ។
ស្ពានមួយនេះ ជាស្ពានថ្មតូចមួយ សម្រាប់ប្រជាពល រដ្ឋ ទូទៅឆ្លងកាត់ ជាពិសេស សិស្សៗធ្វើដំណើរដោយកង់និងម៉ូតូទៅមក ដើម្បីទៅសាលារៀននិងមានវត្តអារាម នៅ ក្បែរនោះ។ ពួកគាត់បន្តថា បន្ទាប់ពីស្ពាន ថ្មនេះបាក់ ក្មេងៗសិស្ស សាលានិងប្រជាពលរដ្ឋត្រូវបង្ខំចិត្តឆ្លងកាត់មកលំនៅដ្ឋានវិញតាមទូកចម្លង៕